នារីម្នាក់ហៅម៉ូតូកង់បីជិះទៅផ្ទះ ស្រាប់តែត្រូវបក្ខពួកម្ចាស់ម៉ូតូកង់បី បៀតបៀនរាងកាយស្ទើរពេញខ្លួនប្រាណ បង្កការភ្ញាក់ផ្អើលទាំងយប់ - VST ONLINE NEWS

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, May 15, 2024

នារីម្នាក់ហៅម៉ូតូកង់បីជិះទៅផ្ទះ ស្រាប់តែត្រូវបក្ខពួកម្ចាស់ម៉ូតូកង់បី បៀតបៀនរាងកាយស្ទើរពេញខ្លួនប្រាណ បង្កការភ្ញាក់ផ្អើលទាំងយប់

(ភ្នំពេញ) ​៖ នារី​ម្នាក់​បាន​ហៅ​ម៉ូតូ​កង់​បី​ឡាំប៉ាតា​ឥណ្ឌា​ដឹក​ទៅ​ផ្ទះ​ តែត្រូវ​បាន​ម្ចាស់ម៉ូតូ​កង់​បី​ឡាំប៉ាតា​ឥណ្ឌា ​ហៅ​បក្ខ​ពួកម្នាក់ទៀត​ជិះ​ជាមួយ ហើយ​បាន​បៀតបៀន​កេរ្តិ៍​ខ្មាស​ស្ទើរ​ពេញ​ខ្លួន​ប្រាណ​ បង្កការ​ភ្ញាក់ផ្អើល កាល​ពី​វេលាម៉ោង​ ០៤ ជិតភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤ នៅតាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​នៅ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។

បើតាមជនរងគ្រោះ បានប្រាប់ឱ្យដឹងថា ម៉ូតូ​កង់បី​ឡាំប៉ាតា​ឥណ្ឌា​ដែល​ជនរងគ្រោះ​បានហៅនោះ មានពណ៌​ស​ ពាក់​ផ្លាក​លេខ ភ្នំពេញ​ 1IR-4328 ។

យោងតាម​ប្រភព​ព័ត៌មាន​ពី​នារី​រងគ្រោះ​ បាន​និយាយ​ថា​ នៅមុន​ពេល​កើតហេតុ​ គាត់​បាន​ចូល​លេងកម្សាន្តក្នុង​ក្លិបហ្គោល​ឡាញ​ ដែល​មាន​គ្នា​ ០៣ នាក់​ មានភេទ​ទី​បី ​ចំនួន ០២ នាក់​ ហើយគាត់នៅតែ​ម្នាក់​ឯង​ ដោយសារមិត្តភក្ដិ​គាត់​ប្រញាប់​ក៏ទៅ​ផ្ទះ​មុន​ ហើយ​នៅ​ពេល​នោះ​ គាត់​បាន​ Booking ​ម៉ូតូ​កង់​បី​ឡាំប៉ាតា​ឥណ្ឌា​ ពី​ម្តុំ​ក្លិប​ហ្គោល​ឡាញ​ ស្ថិតនៅ​លើផ្លូវ​១៩៨៦ ដើម្បីដឹក​ជនរងគ្រោះទៅ​ម្តុំ​ផ្លូវ​៣៧១ ខណៈ​ពេល​គាត់​ឡើងម៉ូតូ​កង់​បី​ឡាំប៉ាតា​ឥណ្ឌា​ ដោយ​ម៉ូតូ​កង់​បី​ឡាំប៉ាតា​ឥណ្ឌា​ បាន​ហៅ​បក្ខ​ពួក​ម្នាក់​ទៀត​មក​ជិះ​ជាមួយ​ ហើយ​បម្រុងនាំ​ជន​រងគ្រោះ​ផឹក​មួយ​ឈុត​ទៀត​ តែ​ជន​រង​គ្រោះ​មិន​ព្រម​ គាត់​ថា​គាត់​ប្រញាប់​ ។ នៅ​ពេល​នោះ​ខណៈ​ពេល​ម៉ូតូ​កង់​បី​ឡាំប៉ាតា​ឥណ្ឌា​ដឹក​គាត់​ចេញ​ពី​ក្លិប​ហ្គោល​ឡាញ​ ដោយ​មាន​បុរស​ម្នាក់​ខាង​លើ​ជិះ​ជាមួយ ព្រម​ទាំង​បបួល​បូក​គីឡូ​ថែម​ទៀត​ តែ​នាង​មិន​ព្រម​ ។ ខណៈ​ពេល​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ បុរស​ជា​បក្ខ​ពួក​ម៉ូតូ​​កង់​បី​ឡាំប៉ាតា​ឥណ្ឌា​ម្នាក់​ដែល​ជិះ​ជាមួយ​ បាន​លូក​លាន់ និង​បៀតបៀន​កេរ្តិ៍​ខ្មាស​ស្ទើរ​ពេញ​ខ្លួន​ប្រាណ​ ។

នារី​រងគ្រោះ​ បាន​បន្តទៀត​ថា ដោយសារ​តែ​នាង​មាន​តែ​ម្នាក់​ឯង​ ដោយ​ខ្លាច​ជន​បង្ក ​និង​បក្ខ​ពួក​សម្លាប់​នាង​ ទើប​នាង​មិន​ហាន​ស្រែក ចាំ​គាត់​ទាក់ទង​ហៅ​បង​ៗ​អ្នក​សារព័ត៌មាន​ ខណៈ​ពេល​នោះ​ជន​សង្ស័យ​ម៉ូតូ​កង់​បី​ឡាំប៉ាតា​ឥណ្ឌា​ និងបក្ខ​ពួក​ បាន​ដាក់​នាងនឹង​ផ្លូវ ហើយបើក​ម៉ូតូ​កង់បី​ឡាំប៉ាតា​ឥណ្ឌា​ខាង​លើ ​ជិះ​គេច​ខ្លួន​បាត់​ ។

ក្រោយ​ពេលកើត​ហេតុ​ ជន​រងគ្រោះ​មិន​ទាន់​បាន​ដាក់​ពាក្យ​បណ្ដឹង​ភ្លាមៗ​នោះ​ឡើយ​ ដោយរង់ចាំ​ពេល​ព្រឹក​ទៅ​ដាក់​ពាក្យ​បណ្ដឹង ដើម្បី​ឱ្យសមត្ថកិច្ច​មាន​វិធាន​ការ​តាមច្បាប់​ ៕








No comments:

Post a Comment

Pages