(បាត់ដំបង) ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ០៤ ខ្នង បានប៉ើងរប៉ាត់រប៉ាយ ដោយសារកម្លាំងខ្យល់កន្ត្រាក់ ក្នុងនោះក៏មានប្រជាពលរដ្ឋម្នាក់ បានស្លាប់ភ្លាមៗនៅតាមដងផ្លូវ ក្រោយត្រូវរន្ទះបាញ់ពេលមេឃកំពុងភ្លៀង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៤ ៖ ៣០ នាទីល្ងាច មានភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ បានបោកបក់ទៅលើភូមិចំនួន ០២ គឺភូមិតានី និងភូមិថ្មី ដែលបង្កឱ្យមានមនុស្សស្លាប់ និងផ្ទះសម្បែងប៉ើងទៅតាមខ្យល់កន្ត្រាក់ ។របាយការណ៍ បានបន្តថា នៅមុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង បណ្ដាលឱ្យមានរន្ទះមួយបានកើតឡើង នៅក្នុងភូមិតានី ឃុំល្វា គឺបានបាញ់ទៅលើប្រជាកសិករម្នាក់ឈ្មោះ ផា ណារ៉ាង់ ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូឡើងពីស្រែ ដើម្បីត្រឡប់ទៅផ្ទះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅតាមដងផ្លូវ ។
លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា ដោយឡែកនៅភូមិថ្មី ឃុំក្ដុលតាហែន ក៏មានភ្លៀងលាយខ្យល់កន្រ្តាក់ បណ្ដាលឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ០៤ ខ្នង ស្ទើរទាំងស្រុងផងដែរ ដែលពុំមានប៉ះពាល់ដល់ជីវិតមនុស្ស ឬសត្វឡើយ ក្រៅពីរន្ទះបាញ់ខាងលើ ៕
No comments:
Post a Comment