ករណីភ្ញៀវខាងកូនកំលោះ និងភ្ញៀវខាងកូនក្រមុំ វាយគ្នាផ្អើលរោងការ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបាន ៧នាក់ - VST ONLINE NEWS

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, May 16, 2024

ករណីភ្ញៀវខាងកូនកំលោះ និងភ្ញៀវខាងកូនក្រមុំ វាយគ្នាផ្អើលរោងការ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបាន ៧នាក់

(កំពង់ស្ពឺ) ៖ ក្រុម​ក្មេង​ស្ទាវ​ចំនួន​ ០៧ ​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ហើយ​ ០២​ នាក់​ទៀត នគរបាល​កំពុង​តាម​ប្រ​មា​ញ់ ខណៈ​ដែល​ក្រុម​ក្មេង​ស្ទាវ​ចំនួន​ ០២ ក្រុម​ បាន​បើក​ឆាកប្រយុទ្ធ​គ្នា​នៅ​ក្នុង​ពិធី​មង្គលការ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​កំពុង​តែ​អង្គុយ​ហូប រត់​ចែក​ជើង​គ្នា​ព្រាត ។

ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ បង្ក​ការ​អុកឡុក​មង្គលការ​គេ​នេះ ​កាលពី​វេលា​ម៉ោង​ ១០​ ៖ ​១៥​ នាទី​ព្រឹក​ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ប្រជៀវ​បាត ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ បង្ក​ការ​អុកឡុក​ក្នុង​មង្គលការ​គេ​នេះ គឺ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឃុំ​ទំព័រ​មាស បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ ចំនួន​ ០២​ ក្រុម ដែល​បាន​ធ្វើ​សកម្មភាព​បង្ក​ភាព​អុកឡុក ដេញ​វាយ និង​គប់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ពិធី​មង្គល​ការកូន​របស់​ឈ្មោះ ថន ធន អាយុ ៣៨ ​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឆឹង គី​ន អាយុ​ ៤៤​ ឆ្នាំ រស់នៅ​ភូមិ​ប្រជៀវ​បាត ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឹ​ ។

ក្រោយ​កើតហេតុ ម្ចាស់​ដើមការ បាន​ដាក់​ពាក្យបណ្តឹង ដោយ​កាលពី​វេលា​ម៉ោង​ ០៩​យប់​ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ ​កន្លង​ទៅ ក្រុម​ក្មេង​ស្ទាវ​បាន​វាយតប់​គ្នា ។

មន្ត្រី​នគរបាល​ បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់​ដើមការ នគរបាល​បាន​សហការ​ស្រាវជ្រាវ​ឃាត់​បាន​ក្រុម​ខាង​កូនក្រមុំ នៅ​ក្នុងភូមិ​ប្រជៀវ​បាត ឃុំ​ទំព័រ​មាស ​ចំនួន ​០៣​ នាក់ រួម​មាន៖ ទី​១.​ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទ​ប្រុស អាយុ ​១៨​ ឆ្នាំ ទី​២.​ឈ្មោះ ឆែម ភារ​ម្យ ភេទ​ប្រុស អាយុ ២៤ ​ឆ្នាំ និង​ទី​៣.​ឈ្មោះ មឿង មី ភេទ​ប្រុស អាយុ ២៦​ ឆ្នាំ ។ ចំពោះ​ឈ្មោះ ឈឿ​ន ឧត្តម ហៅ​ដំ ភេទ​ប្រុស អាយុ​ ១៨​ ឆ្នាំ បាន​គេចខ្លួន ។

ចំណែក​ក្រុម​ខាង​កូនកំលោះ ភូមិ​តាំង​កន្ទួត ឃុំ​ទំព័រ​មាស​ ចំនួន​ ០៤​ នាក់ រួម​មាន៖ ទី​១.​ឈ្មោះ ផា រ៉េ​ត ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ ទី​២.​ឈ្មោះ ផា ណា​រ៉ុ​ង ភេទ​ប្រុស អាយុ ​១៧ ​ឆ្នាំ ទី​៣.​ឈ្មោះ អ៊ុ​ន បាន ភេទ​ប្រុស អាយុ​ ២១​ ឆ្នាំ និង​ទី​៤.​ឈ្មោះ ក​យ សុភា ភេទ​ប្រុស អាយុ ២៤ ​ឆ្នាំ ។ ដោយឡែក ឈ្មោះ ថុ​ន ភេទ​ប្រុស អាយុ​ ៣៦​ ឆ្នាំ រស់នៅ​ភូមិ​ហោង​សំណំ ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​គេចខ្លួន ​។

មន្ត្រី​នគរបាល បាន​បន្ថែម​ថា ពេលធ្វើការ​សាកសួរ​ ជនសង្ស័យ​ទាំងអស់​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា បង្ក​ភាព​អុកឡុក និង​ដេញ​វាយ​គ្នា​នៅ​ក្នុង​រោងការ​ខាងលើ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ ក្រុម​ក្មេង​ស្ទាវ​ទាំង​ ០៧ ​នាក់​ខាងលើ​នេះ ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​ កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាមនី​តិ​វិធីច្បាប់ ៕












No comments:

Post a Comment

Pages