(ភ្នំពេញ) ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៣ ៖ ៣៥ នាទីទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពី លោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ ចុះល្បាតតាមបណ្តោយផ្លូវលេខ៦៧ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនរងគ្រោះដែលជាជនបរទេស (អាហ្វ្រិក) កំពុងប្រតាយប្រតប់គ្នាជាមួយជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ចំនួន ០៤ នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់គាត់ ។
ភ្លាមនោះ កម្លាំងជំនាញការិយាល័យ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅកន្លែងកើតហេតុឈ្មោះ ហ៊ន វណ្ណៈ ហៅ ឡយ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួលម្តុំផ្លូវ២០០៤ ផ្លូវបេតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯបក្ខពួក ចំនួន ០៣ នាក់ទៀត បានយកទូរសព្ទដៃរបស់ជនរងគ្រោះ រត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន កម្លាំងជំនាញ បាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
Sunday, May 5, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យឆក់ទូរសព្ទដៃពីជនជាតិបរទេសបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការបង្ក្រាបបានភ្លាមៗ
ជនសង្ស័យឆក់ទូរសព្ទដៃពីជនជាតិបរទេសបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការបង្ក្រាបបានភ្លាមៗ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment