នគរបាលចរាចរណ៍ បន្តការអនុវត្តច្បាប់ លើយានយន្តពាក់ផ្លាកលេខ នគរបាល ខុសប្រក្រតី - VST ONLINE NEWS

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, May 14, 2024

នគរបាលចរាចរណ៍ បន្តការអនុវត្តច្បាប់ លើយានយន្តពាក់ផ្លាកលេខ នគរបាល ខុសប្រក្រតី

(ភ្នំពេញ) ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលចរាចរណ៍ និងនគរបាលការិយាល័យអន្តរាគមន៍តម្រួតបទបញ្ជាររាជធានីភ្នំពេញ បានបន្តចុះអនុវត្តច្បាប់លើយានយន្តទាំងឡាយ ដែលពាក់ផ្លាកលេខ នគរបាល(ន.ប) មានភាពខុសប្រក្រតី ពោលគឺ មិនត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក។

ការបន្តចុះអនុវត្តនេះ ធ្វើឡើងនាព្រឹកថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជាលទ្ធផល នៃការអនុវត្តពេញមួយព្រឹករួចមក សមត្ថកិច្ចបានរកឃើញយានយន្តល្មើសមួយចំនួន ដែលពាក់ផ្លាកលេខ នគរបាល ខុសប្រក្រតី មិនត្រឹមត្រូវតាមអនុក្រឹត្យ ដោយម្ចាស់យាន បានប្រើផ្លាកលេខដែលពុំបានចុះបញ្ជីរពីក្រសួង ហើយកឹបផ្លាកលេខដោយខ្លួនឯង។ ដូចនេះហើយសមត្ថកិច្ចបានធ្វើការដកហូតផ្លាកលេខពីម្ចាស់យានយន្ត ដោយធ្វើការដោះចេញយកមករក្សាទុក រួចធ្វើការផាកពិន័យលើម្ចាស់យានទៅតាមច្បាប់ស្តីពី ចរាចរណ៍ជើងគោក។

មន្ត្រីនគរបាល បានឱ្យដឹងថា យានយន្តតពាក់ផ្លាកលេខ នគរបាល ដែលបានធ្វើដំណើរឆ្លងកាត់គោលដៅសមត្ថកិច្ច នឹងត្រូវសុំធ្វើការត្រួតពិនិត្យទាំងអស់ ក្នុងករណីដែលពិនិត្យឯកសារមើលទៅគ្រប់គ្រាន់ មានចុះគល់បញ្ជីរក្រសួង និងមានបិទឡូហ្គូនគរបាលជាតិលើរថយន្តត្រឹមត្រូវហើយនោះ នឹងត្រូវអនុញ្ញាត្តឱ្យធ្វើដំណើរទៅមុខបន្ត ប៉ុន្តែបើមានភាពខុសប្រក្រតីណាមួយ គឺអនុវត្តតាមផ្លូវច្បាប់ជាធរមាន។

មន្ត្រីសមត្ថកិច្ចបានបន្ថែមថា កម្លាំងនគរបាលចម្រុះ នឹងបន្តការអនុវត្តដូចនេះជាប្រចាំ និងជាបន្តបន្ទាប់ទៀត នៅតាមគោលដៅផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ហើយការអនុវត្តនេះ ក៏ផ្សារភ្ជាប់ជាមួយការអនុវត្តច្បាប់ចរាចរណ៍ លើយានយន្តល្មើសដោយមិនពាក់មួក ឬកញ្ចក់ផងដែរ ដើម្បីធានាឱ្យបានលើការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋអ្នកដំណើរ៕


































No comments:

Post a Comment

Pages