(ភ្នំពេញ) ៖ មន្ត្រីជំនាញ ក.ប.ប. ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីអធិការកិច្ចផ្នែកម្ហូបអាហារ ដោយសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ បានធ្វើការដុតបំផ្លាញចោល នូវផលិតផល គ្រឿងឧបភោគ បរិភោគខូចគុណ និងសាច់បង្កក ចំនួន ១៧,៨៨០គីឡូក្រាម ស្ថិតនៅទីលានចាក់សំរាមខណ្ឌដង្កោ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។
ផលិតផល ដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះ រួមមាន ៖ ទឹកម្ទេស ទឹកស៊ីអ៊ីវខាប់ ទឹកប៉ៅហ៊ឺ ប្រេងខ្យង ឈាមទា ជង្គង់មាន់ ត្រចៀកជ្រូក ជើងមាន់ អណ្ដាតជ្រូក ពោះវៀនជ្រូក ។ល។
ផលិតផល ដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះ ត្រូវបានមន្ត្រីជំនាញខិតខំស្រាវជ្រាវរកឃើញ និងចាប់បានពីឈ្មួញទុច្ចរិត ក្នុងខណ្ឌ ចំនួន ៣ រួមមាន ៖ ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌកំបូល ។
គួររំលឹកផងដែរថា មន្ត្រីជំនាញ ក.ប.ប. តែងតែខិតខំស្រាវជ្រាវ ការពារ និងទប់ស្កាត់ទំនិញខូចគុណភាពដែលចរាចរលក់នៅលើទីផ្សារ ដើម្បីធានាការពារសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងទីផ្សារ និងធានាភាពស្មើគ្នាក្នុងធុរកិច្ច ៕
Saturday, May 4, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ដុតបំផ្លាញចោលគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាព ប្រមាណជាង ១៧តោន
ដុតបំផ្លាញចោលគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាព ប្រមាណជាង ១៧តោន
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment