(កំពត) ៖ នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់សិស្សានុសិស្សដែលគ្រប់អាយុត្រូវធ្វើ នៅតាមបណ្តាវិទ្យាល័យក្នុងខេត្តកំពត តាមរយៈរថយន្តចល័ត ដែលបានបំពាក់ឧបករណ៍រួចជាស្រេច។
តាមការឱ្យដឹងពី លោកវរសេនីយ៍ឯក យី គា នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា យោងតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងរបស់លោកបានចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្ស ដែលគ្រប់អាយុប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
យុទ្ធនាការនេះនឹងអនុវត្តនៅគ្រប់វិទ្យាល័យទូទាំងខេត្ត តាមរយៈរថយន្តចល័តដែលបានបំពាក់ឧបករណ៍សម្ភារគ្រប់គ្រាន់ និងបែបទំនើបរបស់ស្នងការដ្ឋាននគរបាលខេត្ត។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ដោយសារសិស្សថ្នាក់វិទ្យាល័យដល់អាយុត្រូវទទួលអត្តសញ្ញាណប័ណ្ណ តែមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការទៅទទួលសេវានៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទើបស្នងការដ្ឋានបញ្ជូនមន្ត្រីជំនាញចុះធ្វើជូន ដើម្បីជួយសម្រួលការលំបាក។
យុទ្ធនាការនេះបានចាប់ផ្តើមកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាល័យព្រះរាជសម្ភារ ដោយធ្វើបានចំនួន ៧១នាក់។ ចំណែកថ្ងៃទី៣០ ខែមេសា កំពុងបន្តធ្វើនៅវិទ្យាល័យវឌ្ឍនវិជ្ជា ក្រុងកំពត បន្តទៀត។
លោកស្នងការ បានបញ្ជាក់ថា ការចុះធ្វើនេះមិនសំដៅតែលើសិស្សប៉ុណ្ណោះទេ ប្រសិនប្រជាពលរដ្ឋរស់នៅក្បែរវិទ្យាល័យដែលគ្រប់អាយុ មានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬខូច ក៏អាចធ្វើបានដោយគ្រាន់តែកាន់ឯកសារពាក់ព័ន្ធយកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីបញ្ជាក់ រួចមកបង្ហាញមន្ត្រីជំនាញជាការស្រេច។
ទន្ទឹមនឹងនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានរំឭកដល់ប្រជាពលរដ្ឋទាំងអស់ដែលបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ កុំធ្វើការកែប្រែទិន្នន័យដោយខ្លួនឯង ព្រោះការកែប្រែទិន្នន័យឱ្យខុសពីអត្តសញ្ញាណបណ្ណចាស់ គឺធ្វើឱ្យរយៈពេលនៃការចេញអត្តសញ្ញាណប័ណ្ណមានការយឺតយ៉ាវ៕
Wednesday, May 1, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ស្នងការនគរបាលខេត្តកំពត ប្រើប្រាស់រថយន្តចល័ត ចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនសិស្សានុសិស្សនៅតាមវិទ្យាល័យ
ស្នងការនគរបាលខេត្តកំពត ប្រើប្រាស់រថយន្តចល័ត ចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនសិស្សានុសិស្សនៅតាមវិទ្យាល័យ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment