ឈប់ភ្លើងស្តុបក្រហម ត្រូវរថយន្តដឹកអីវ៉ាន់ក្រុមហ៊ុនវីរៈប៊ុនថាំបុកពីក្រោយ កិនស្លាប់ ២នាក់ម្តាយកូន ប្តីរងរបួសធ្ងន់ នៅស្រុកមុខកំពូល - VST ONLINE NEWS

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Sunday, April 21, 2024

ឈប់ភ្លើងស្តុបក្រហម ត្រូវរថយន្តដឹកអីវ៉ាន់ក្រុមហ៊ុនវីរៈប៊ុនថាំបុកពីក្រោយ កិនស្លាប់ ២នាក់ម្តាយកូន ប្តីរងរបួសធ្ងន់ នៅស្រុកមុខកំពូល

(កណ្តាល) មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លុបដឹកអីវ៉ាន់ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបរក្នុងល្បឿយ៉ាងលឿន ជ្រុលទៅបុកពីក្រោយម៉ូតូ ម៉ាកហុងដាឌ្រីមសង់ ដែលកំពុងឈប់នៅនឹងស្តុប រង់ចាំភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង កិនស្ត្រីម្នាក់ ព្រមទាំងកូនប្រុស ដែលមានអាយុទើបតែអាយុ ០២ ខួបប៉ុណ្ណោះ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯប្តីរបស់ស្ត្រីរងគ្រោះវិញ គឺរងរបួសធ្ងន់ ។ រីឯមធ្យោបាយធ្វើដំណើរទាំង ០២ គ្រឿង រងការខូចខាត ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ ៖ ០០ នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតលើផ្លូវជាតិលេខ៦A ត្រង់ចំណុចភ្លើងស្តុប ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ០២ នាក់ប្តីប្រពន្ធ រួមជាមួយកូនប្រុស អាយុ ០២ ខួប ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង ដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ឈប់ភ្លើងស្តុបក្រហម ។ ខណៈដែលកំពុងឈប់នៅស្ងៀម ស្រាប់តែពេលនោះ មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លុបដឹកអីវ៉ាន់ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 3F-9156 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន បុកពីក្រោយម៉ូតូជនរងគ្រោះ កិនម្តាយ និងកូនស្លាប់ ។ ចំណែកឯប្តីរងរបួសធ្ងន់ រីឯម៉ូតូរបស់ជនរគ្រោះជាប់ជាមួយនឹងរថយន្ត អូសច្រើនម៉ែត្រ ។ ខណៈពេលនោះដែរ អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ បុរសជាប្តីរបស់ស្ត្រីរងគ្រោះខាងលើ ត្រូវបានរថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ។ ចំណែកឯសាកសពរបស់ជនរងគ្រោះទាំង ០២ នាក់ម្តាយ និងកូន ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះមធ្យោបាយធ្វើដំណើរទាំង ០២ គ្រឿង ព្រមទាំងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕













No comments:

Post a Comment

Pages