(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២១ ៖ ២៥ នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ ចុះល្បាតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន ០២ គ្រឿង មានគ្នាចំនួន ០៤ នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទពីនារីរងគ្រោះ ដែលកំពុងជិះម៉ូតូបានសម្រេច ។
ភ្លាមនោះ កម្លាំងជំនាញការិយាល័យធ្វើការប្រដេញឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២ នាក់ នៅចំណុចផ្លូវប៉ាស្ទ័រ (ក្រោយសាលាអនុវត្ត) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងបន្តប្រដេញឃាត់បានជនសង្ស័យបាន ចំនួន ០២ នាក់ទៀត នៅចំណុចសួនច្បារវត្តបុទុមវត្តី ខណ្ឌដូនពេញ ។
ជនសង្ស័យទាំង ០៤ នាក់រួមមាន៖
១៖ ឈ្មោះ ឆៃ ហេងឡាយ ហៅ ហេង សុងទី អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកបើក និងជាជនដៃដល់)
២៖ ឈ្មោះ សុខ សុវណ្ណរដ្ឋា អាយុ ១៤ ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកជិះពីក្រោយជនដៃដល់)
៣៖ ឈ្មោះ អូន សុខហ៊ួរ អាយុ ១៧ ឆ្នាំ មុខរបរលក់ផ្លែឈើ (ជាអ្នកបិទគូទ និងបានធាក់ជនរងគ្រោះបណ្តាលឱ្យដួល)
៤៖ ឈ្មោះ យ៉ាត រ៉ាយុទ្ធ អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកបិទគូទ) ។
សម្ភារៈដកហូត រួមមាន៖ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-9481 (របស់ជនសង្ស័យ), ម៉ូតូហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IP-8649 (របស់ជនសង្ស័យ) និងទូរសព្ទដៃ ម៉ាកអាយហ្វូន ពណ៌ខៀវ ចំនួន ០១ គ្រឿង (ជារបស់ជនរងគ្រោះ) ទូរសព្ទដៃនេះ កម្លាំងជំនាញបានប្រគល់ទៅឱ្យនារីជាជនរងគ្រោះវិញ ។
បច្ចុប្បន្ន កម្លាំងជំនាញ បាននាំជនសង្ស័យខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តរតាមនីតិវិធី ៕
Friday, March 29, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យឆក់ទូរសព្ទដៃពីនារីរងគ្រោះបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ នៅខណ្ឌ៧មករា
ជនសង្ស័យឆក់ទូរសព្ទដៃពីនារីរងគ្រោះបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ នៅខណ្ឌ៧មករា
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment